
សេវាកម្មលើកដាក់ទំនិញគ្រប់ប្រភេទ
កំពង់ផែពហុបំណងកំពត ផ្តល់ជូនសេវាកម្មដឹកជញ្ជូនទំនិញ 24 ម៉ោងសម្រាប់ប្រភេទទំនិញរាយ ទំនិញទូទៅ និងទំនិញកុងតឺន័រ។ កំពង់ផែពហុបំណងកំពត បានបំពាក់នូវឋបនីយកម្មដែលសមស្របទៅតាមតម្រូវការ ដើម្បីធានានូវប្រតិបត្តិការផ្ទេរ-ផ្ទុក ចេញនិងចូលពីនាវាឱ្យបានរហ័សនិងត្រឹមត្រូវ។

សេវាកម្មស្តុកទំនិញ
អតិថិជនទាំងអស់ តម្រូវឱ្យរក្សាទុកទំនិញនាំចូល និងនាំចេញរបស់ពួកគេនៅក្នុងតំបន់ផែរបស់យើង។
1. ឃ្លាំងសម្រាប់ទំនិញទូទៅ
. ឃ្លាំងទី 1: ៨០ម x ២០ម = ១,៦០០ម៉ែត្រការ៉េ
. ឃ្លាំងទី 2: ២២០ម x ៤០ម = ៨,៨០០ម៉ែត្រការ៉េ
2. ទីលានចំហរ
. ទំហំ ១៥០ម x ២០០ម = ៣០,០០០ម៉ែត្រការ៉េ