ដោយស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសកំពតមានទីតាំងជួលសម្រាប់ធ្វើឃ្លាំង និងសាងសង់រោងចក្រ ព្រមទាំងមានអគារលំនៅដ្ឋានសម្រាប់និយោជក និងនិយោជិតស្នាក់នៅផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសកំពត ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ច ជាមួយនឹងលក្ខខណ្ឌអនុគ្រោះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យឧស្សាហកម្មផ្សេងៗ។ ជាហេតុនេះ តំបន់សេដ្ឋកិច្ចពិសេសកំពតពិតជាសក្កិសមនិងងាយស្រួលសម្រាប់ដំណើរការអាជីវកម្ម។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត យើងផ្ដល់ជូននូវអត្ថប្រយោជន៍ដែលអ្នកវិនិយោគមិនគួររំលង រួមមាន៖
- មានទីតាំងនៅក្នុងកំពង់ផែពហុបំណងកំពត
តំបន់សេដ្ឋកិច្ចពិសេសកំពតរបស់យើងស្ថិតនៅក្នុងកំពង់ផែផ្ទាល់ខ្លួន (កំពង់ផែពហុបំណងកំពត) ដែលអាចផ្តល់នៅអត្ថប្រយោជន៍ដ៏ពិសេសទៅកាន់ការដឹកជញ្ជូនផ្លូវទឹកសមុទ្រអន្តរជាតិ ផ្លូវដឹកជញ្ជូន និងទីផ្សារពាណិជ្ជកម្មសំខាន់ៗជាច្រើនទៀត។ ទីតាំងនេះនឹងជួយសម្រួលទំនាក់ទំនងរវាងអាជីវកម្មដោយមិនចាំបាច់ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ បង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ហើយយើងក៏ចង់ក្លាយជាសរសៃឈាមសមុទ្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
- ហេដ្ឋារចនាសម្ព័ន្ធ
– ប្រព័ន្ធផ្គត់ផ្គង់ទឹក
– ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី
– ស្ថានីយប្រព្រឹត្តកម្មទឹកស្អាត
– ប្រព័ន្ធរំដោះទឹកជំនន់
– របងបេតុង
- ឋបនីយភណ្ឌ
– ច្រកទ្វារសំខាន់៖ តំបន់សេដ្ឋកិច្ចពិសេសកំពតមានច្រកទ្វារ ដែលអាចចូលទៅខាងក្នុងបានដូចគ្នាទៅនឹងកំពង់ផែពហុបំណងកំពត ដែលមានរបងបេតុងព័ទ្ធនៅជុំវិញ។ តំបន់សេដ្ឋកិច្ចពិសេសកំពតផ្តល់នូវបរិយាកាសល្អ និងសុវត្ថិភាពខ្ពស់ដល់អ្នកជួល។
– ការិយាល័យលក់៖ មានទីតាំងនៅជាប់ច្រកទ្វារធំ/សំខាន់ ដែលអាចផ្តល់សេវាកម្មទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់ ហើយគោលបំណងរបស់យើងគឺយើងចង់ផ្តល់សេវាកម្មគ្រប់ប្រភេទដល់ក្រុមហ៊ុនដឹកជញ្ជូន ការិយាល័យជួល មន្ត្រីគយ និងអ្នកជួលផ្សេងទៀត។
- ការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ
– អនុញ្ញាតឱ្យជួលរយៈពេលវែងរហូតដល់ ៥០ ឆ្នាំ
– លើកលែងពន្ធនាំចូលទៅលើសម្ភារផលិត & បរិក្ខារផលិតកម្ម សម្ភារសំណង់ និងវត្ថុធាតុដើមប្រើប្រាស់ក្នុងផលិតកម្ម
– លើកលែងពន្ធនាំចេញ
– អត្រាអាករលើតម្លៃបន្ថែម( VAT )សូន្យភាគរយ (0%) សម្រាប់ការនាំចូលនីមួយៗ
– ការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ ៩ ឆ្នាំ