សេវាកម្មចូលចត

កំពង់ផែពហុបំណងកំពតមានផែនការនាថ្ងៃអនាគតដើម្បីគាំទ្រដល់នាវាដឹកទំនិញទាំងអស់ដូចជា ទំនិញរាយ ទំនិញកុងតឺន័រ ទំនិញទូទៅ និងទំនិញខ្នាតធំដែលតម្រូវឱ្យចូលចត និងជួយសម្រួលដល់កម្មករនៅចំណតទីមួយរបស់យើង។

កំពង់ផែពហុបំណងកំពត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំយកនាវាគ្រប់ប្រភេទចូលចតគ្រប់ពេលវេលានិងគ្រប់រដូវកាល។

កំពង់ផែពហុបំណងកំពត បានរៀបចំនាវាសណ្តោងចំនួន ៦គ្រឿង ដើម្បីជួយសម្រួលដល់ការចូលចតរបស់នាវា ហើយលើសពីនេះទៀត កំពង់ផែពហុបំណងកំពតក៏មានកណ្ណធារជំនាញផ្ទាល់ខ្លួន ដែលមានសមត្ថភាពអាចនាំយកនាវាមកចូលចតដោយសុវត្ថិភាព។

Comments are closed.