កណ្ណធារមានជំនាញខ្ពស់ក្នុងប្រតិបត្តិការទំនិញធុនធ្ងន់

ចុះផ្សាយ៖ នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៤

តំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែព​ហុបំណងកំពត មានកិត្តិយសទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជាតិនិងឯកអង្គរាជទូតបរទេសប្រចាំប្រទេសកម្ពុជាមកកាន់កំពង់ផែពហុបំណងកំពត។ ក្នុងឱកាសនេះ ក្រុមការងារក៏បានរៀបរាប់ និងបង្ហាញអំពីសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការអភិវឌ្ឍកំពង់ផែផងដែរ។ ដំណើរទស្សនកិច្ចរបស់ពួកគេមានសារៈសំខាន់ ដំណើរទស្សនកិច្ចនេះគឺពិតជាមានសារៈសំខាន់ ដោយបានបង្ហាញពីគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។

កំពង់ផែពហុបំណងកំពត គឺជាទីតាំងដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ ក៏ព្រោះតែកំពង់ផែពហុបំណងកំពតអាចផ្ទុកនាវាទំហំធំ និងសម្រួលដល់ការដឹកជញ្ជូនទំនិញចេញនិង ចូលពីតំបន់អាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចនេះ មន្ត្រីស្ថានទូតបានអញ្ជើញទស្សនាឋបនីយភណ្ឌកំពង់ផែ ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងជួបពិភាក្សាអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាងក្នុងតំបន់។

Leave A Comment