តំណាងស្ថានទូតកម្ពុជាអាសុី និងឯកអគ្គរាជទូតបរទេសបានអញ្ជើញទស្សនៈកិច្ចស្វែងយល់ពីគម្រោងអភិវឌ្ឍន៍នៅ កំពង់ផែពហុបំណងកំពត និងតំបន់សេដ្ឋកិច្ចពិសេសកំពត
ចុះផ្សាយ៖ នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៤
តំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែពហុបំណងកំពត មានកិត្តិយសស្វាគមន៍គណៈប្រតិភូជាតិ និងឯកអគ្គរាជទូតបរទេសប្រចាំប្រទេសកម្ពុជាចូលទស្សនៈកិច្ចនៅកំពង់ផែពហុបំណងកំពត។ ក្នុងឱកាសនេះ ក្រុមការងារកំពង់ផែពហុបំណងកំពតបានពិពណ៌នា និងបង្ហាញអំពីសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការអភិវឌ្ឍរបស់កំពង់ផែ។ ដំណើរទស្សនកិច្ចនេះគឺពិតជាមានសារៈសំខាន់ ដោយបានបង្ហាញពីគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។


កំពង់ផែពហុបំណងកំពត គឺជាទីតាំងដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ ក៏ព្រោះតែកំពង់ផែពហុបំណងកំពតអាចផ្ទុកនាវាដែលមានទំហំធំ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញនិង ចូលពីតំបន់អាស៊ីអាគ្នេយ៍។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ មន្ត្រីស្ថានទូតបានអញ្ជើញទស្សនាឋបនីយភណ្ឌកំពង់ផែ ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងជួបពិភាក្សាអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាងក្នុងតំបន់។