សេវាកម្មនាវាចរ

កំពង់ផែពហុបំណងកំពតផ្តល់សេវាកម្មនាវាចរ – កណ្ណធារឈានមុខគេសម្រាប់នាវាដឹកទំនិញ និងនាវាទេសចរណ៍ ចូល – ចេញ នៅកំពង់ផែរបស់យើង ក៏ដូចជាផែឯកជនផេ្សងផងដែរ។

សេវាកម្មលើកដាក់ទំនិញគ្រប់ប្រភេទ

ជាមួយជំនាញបច្ចេកទេសក្នុងការចាត់ចែងប្រភេទទំនិញផ្សេងៗ ចាប់ពីប្រភេទទំនិញរាយរហូតដល់ទំនិញទូទៅគ្រប់ប្រភេទផ្សេងៗទៀត។ លើសពីនេះទៀត កំពង់ផែយើងមានបំពាក់ដោយរថយន្តស្ទូចកុងតឺន័រទំនើប ដើម្បីជួយសម្រួលរាល់ប្រតិបត្តិការគ្រប់គ្រងកុងតឺន័រក្នុងផែ។ ជាមួយនឺងគ្រឿងបរិក្ខារដ៏ល្អ និងជំនួយពីក្រុមការងារជំនាញ លោកអ្នកអាចរំពឹងប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់លើសេវាកម្មលើក-ដាក់និងផ្ទេរទំនិញ/កុងតឺន័រ។

សេវាកម្មស្តុកទំនិញ

ឃ្លាំងស្តុកដ៏ធំ នឹងទទួលបានការថែទាំបានយ៉ាងល្អនៅតាមកំពង់ផែយើង មិនត្រឹមតែផ្តោតលើតែកុងតឺន័រប៉ុណ្ណោះទេ យើងក៏ផ្តោតលើប្រភេទទំនិញរាយនិងប្រភេទទំនិញទូទៅផ្សេងទៀតផងដែរ។ ដូច្នេះហើយ ទើបឃ្លាំងស្តុករបស់យើងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុត ដើម្បីធានាសុវត្ថិភាពទំនិញ​របស់លោកអ្នក។

សេវាកម្មដឹកជញ្ជូន និងភស្តុការ

យើងមានសេវាកម្មដឹកជញ្ជូននិងភស្តុភារតាមកំពង់ផែ រួមទាំងការលើក-ដាក់កុងតឺន័រ ដែលសេវាកម្មទាំងអស់ដំណើរការ២៤ម៉ោង/៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់បារម្ភអំពីពេលវេលានិងការកំណត់​ណាមួយទេ។ រាល់បរិក្ខារប្រើប្រាស់នៅកំពង់ផែ គឺដំណើរការដោយក្រុមអ្នកឯកទេស និងអ្នកជំនាញដើម្បីធានាសេវាកម្មផ្នែកដឹកជញ្ជូនដ៏ល្អបំផុត ហើយប្រាកដថាទំនិញនិងសម្ភារៈ​អ្នកទៅដល់គោលដៅទាន់ពេលវេលា។

សេវាកម្មនាវាទេសចរណ៍

កំពង់ផែពហុបំណងកំពត បានស្វែងយល់ពីអត្ថប្រយោជន៍នៃការផ្តល់សេវាកម្មពិសេសដល់កប៉ាល់ទេសចរណ៍ និងអ្នកដំណើរ។ ដោយហេតុនេះ យើងស្វាគមន៍និង ប្តេជ្ញាចិត្តផ្តល់សេវាកម្មចូលចតដល់កប៉ាល់ទេសចរណ៍មកពីគ្រប់ប្រទេសនិងតំបន់យ៉ាងកក់ក្តៅ។ យើងធានាលើសុវត្ថិភាពសម្រាប់នាវាគ្រប់ទំហំ និងសន្តិសុខទៅដល់អ្នកដំណើរ នាវិកនិងកប៉ាល់ផ្ទាល់ផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស

ដោយស្ថិតនៅក្នុងតំបន់យុទ្ធសាស្រ្ត យើងមានដីជួលសម្រាប់ធ្វើឃ្លាំង និងសាងសង់រោងចក្រ ព្រមទាំងមានអគារលំនៅដ្ឋានសម្រាប់និយោជក និងនិយោជិតស្នាក់នៅ។ តំបន់សេដ្ឋកិច្ចពិសេសកំពតធ្វើឡើងក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ច ជាមួយនឹងលក្ខខណ្ឌអនុគ្រោះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យឧស្សាហកម្មផ្សេងៗ។ ជាហេតុនេះ តំបន់សេដ្ឋកិច្ចពិសេសកំពតពិតជាសក្កិសមនិងងាយស្រួលសម្រាប់ដំណើរការអាជីវកម្ម។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត យើងផ្តល់ជូននូវអត្ថប្រយោជន៍ដែលអ្នកវិនិយោគមិនគួររំលង រួមមាន៖

  • មានទីតាំងនៅក្នុងកំពង់ផែពហុបំណងកំពត

តំបន់សេដ្ឋកិច្ចពិសេសកំពតរបស់យើង ដោយស្ថិតនៅក្នុងកំពង់ផែផ្ទាល់ខ្លួន (កំពង់ផែពហុបំណងកំពត) ផ្តល់នៅអត្ថប្រយោជន៍ដ៏ពិសេសទៅកាន់ការដឹកជញ្ជូនផ្លូវទឹកសមុទ្រអន្តរជាតិ ផ្លូវដឹកជញ្ជូន និងទីផ្សារពាណិជ្ជកម្មសំខាន់ៗជាច្រើនទៀត។ ទីតាំងនេះនឹងជួយសម្រួលទំនាក់ទំនងរវាងអាជីវកម្មដោយមិនចាំបាច់ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ បង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ហើយយើងក៏ចង់ក្លាយជាសរសៃឈាមសមុទ្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។

  • កាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម និងការលើកលែងនានា

អាជីវកម្មដែលមានទីតាំងនិងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពតយើង អាចទាញយកផលប្រយោជន៍ដែលអាចជួយកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មមួយផ្នែកធំ ក៏ដូចជាទទួលបានការលើកលែងពន្ធផ្សេងៗទៀត។ សម្រាប់អាជីវកម្មណាដែលចង់បង្កើនប្រាក់នូវប្រាក់ចំណេញ ពួកគេអាចចាត់ទុកឱកាសនេះជាផលប្រយោជន៍ហិរញ្ញវត្ថុ ស្របជាមួយគ្នានេះក៏បានចូលរួមចែករំលែកដល់សេដ្ឋកិច្ចនៃតំបន់កំពតទាំងមូលផងដែរ។

  • លើកលែងពន្ធ នាំចូល និងនាំចេញ

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ការនាំចូលវត្ថុធាតុដើម គ្រឿងចក្រ និងឧបករណ៍ដែលចាំបាច់សម្រាប់ប្រើប្រាស់ប្រតិបត្តិការគឺមិនត្រូវគិតពន្ធឡើយ។ លើសពីនេះទៀត រីករាយនឹងប្រតិបត្តិការនិងការនាំចេញដោយមិនគិតពន្ធ ដែលអាចជួយម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងចំណាយរួម និងរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។

  • សម្របសម្រួលនិតិវិធីគយ និងកាត់បន្ថយបន្ទុករដ្ឋបាល

ដើម្បីជៀសវាងបន្ទុកណាមួយ យើងបានសម្រួលនិតិវិធីដែលសមស្របនិងការអនុវត្ត ដែលគោលបំណងគឺកាត់បន្ថយការងាររដ្ឋបាលឬការងារក្រដាសស្នាមផ្សេងៗ។ យើងផ្តល់អាទិភាពទៅកាន់ដំណើរការដែលប្រកបដោយប្រសិទ្ធភាព ដូច្នេះហើយទើបយើងអាចដឹកជញ្ជូនទំនិញ កុងតឺន័រនិងទំនិញរបស់អ្នកឆ្លងកាត់កំពង់ផែដោយគ្មានឧបសគ្គ ឬបញ្ហាណាមួយឡើយ ដែលនេះហើយអាចកាត់បន្ថយការចំណាយពេលវេលា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

  • ទទួលបានទំនុកចិត្តលើហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើប្រាស់

យើងមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងឧបករណ៍ប្រើប្រាស់ប្រកបដោយទំនុកចិត្ត ដែលដំណើរការសុទ្ធសឹងដោយវិស្វករនិងក្រុមការងារដ៏ជំនាញដើម្បីធានាបានថាអាជីវកម្មរបស់អ្នកទទួលបាននូវតម្រូវការដែលអាចឱ្យអ្នកជោគជ័យ។ អ្នកអាចទទួលបានគ្រឿងបរិក្ខារសំខាន់ៗ ចាប់ពីបណ្តាញប្រព័ន្ធដឹកជញ្ជូនទំនើប ប្រព័ន្ធភ្លើង និងប្រព័ន្ធទំនាក់ទំនងកម្រិតខ្ពស់សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

  • កម្លាំងពលកម្មជំនាញ

តំបន់សេដ្ឋកិច្ចពិសេសកំពតមានកម្លាំងកម្មករដែលមានជំនាញវិជ្ជាជីវៈ និងបណ្តុះបណ្តាលត្រឹមត្រូវនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗគ្នា ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការណាមួយរបស់អាជីវកម្មអ្នក។ លើសពីនេះទៀត យើងចង់ធានាថាអ្នកអាចទទួលបានធនធានមនុស្សល្អបំផុតដើម្បីជួយអាជីវកម្មអ្នកសម្រេចបាននូវគោលដៅ។