សេចក្តីជូនដំណឹងស្តីពីការតម្រូវឲ្យកញ្ចប់ទំនិញមានបិតស្លាកព័ត៌មានទំនិញ
ចុះផ្សាយ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦
អតិថិជនជាទីគោរព,
កំពង់ផែពហុបំណងកំពត (KMP) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកចំពោះសេវាកម្មរបស់យើង។ ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម និងភាពជឿជាក់សម្រាប់លោកអ្នក យើងខ្ញុំសូមជម្រាបជូនថា ទំនិញដែលនាំចូល និងនាំចេញតាមរយៈ KMP តម្រូវឱ្យបិទស្លាកព័ត៌មានទំនិញជាចាំបាច់លើកញ្ចប់ទាំងអស់របស់ទំនិញដូចខាងក្រោម៖
- ឈ្មោះអ្នកនំាចេញ
- ឈ្មោះម្ចាស់ទំនិញ
- លេខ BILL OF LADING
- ឈ្មោះនាវា/លេខជើងកប៉ាល់
- ឈ្មោះទំនិញ
- កំណត់សម្គាល់/ព័ត៌មានផ្សេងទៀត (បើមាន)
ទំនិញទាំងអស់នឹងត្រូវបានត្រួតពិនិត្យស្លាកព័ត៌មានទំនិញដោយប្រុងប្រយ័ត្ន។ចំពោះទំនិញដែលគ្មានស្លាកសម្គាល់ក្រុមការងារផ្នែកទំនាក់ទំនងអតិជននឹងធ្វើការទាក់ទងទៅកាន់អតិថិជនដើម្បីបញ្ជាក់ព័ត៌មានទំនិញ និងចេញលិខិតបញ្ជាក់ពីការទទួលខុសត្រូវលើការបញ្ជូនទំនិញត្រលប់មកវិញ ក្នុងករណីច្រឡំទំនិញណាមួយជាបន្ទុករបស់អតិថិជន។
ចំណាំ៖
- ការតម្រូវឲ្យបិតស្លាកព័ត៌មានទំនិញ គឺជាតម្រូវការចាំបាច់ និង ផ្តើមអនុវត្តភ្លាមៗ
- ថ្លៃត្រួតពិនិត្យទំនិញដែលគ្មានស្លាកព័ត៌មានទំនិញគឺ USD ២៥០.០០ /BL និង USD ១.០០ /TON (ដោយពុំទាន់រាប់បញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%) ដែលការគិតប្រាក់នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអតិថិជនជាទីគោរពទាំងអស់ជ្រាបជាព័ត៌មាន។ ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណនិងសូមជូនពរលោកអ្នកឲ្យមានសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖
061 555 053 (KMP) / 061 555 163 (CN)
061 555 162 (KSEZ) / 061 555 163 (CN)
Email: info@kampotmultipurposeport.com
VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58)
JOIN US (@KampotPortGroup)
Website: (https://kampotportgroup.com/)





