សហព័ន្ធសារ៉ាវ៉ាក់ ពិនិត្យលទ្ធភាពនាំចូលប្រេង និងឧស្ម័នមកកម្ពុជា តាមកំពង់ផែពហុបំណងកំពត
ចុះផ្សាយ៖ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៥
បន្ទាប់ពីមានជំនួបជាផ្លូវការជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អភិបាលក្រុមហ៊ុន កំពត ផត ចំពោះការបានអញ្ជើញទស្សនកិច្ចរបស់គណៈប្រតិភូពីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi ឧបរដ្ឋមន្ត្រីនៃទីស្តីការនៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី។
ក្នុងឱកាសនោះ ឧកញ៉ា វិញ ឃេវិន នាយកប្រតិបត្តិក្រុមហ៊ុន កំពត ផត បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សាលើហេដ្ឋារចនាសម្ព័ន្ធកំពងផែ ធ្វើបទបង្ហាញប្រតិបត្តិការការលើកដាក់ទំនិញ ទំហំផ្ទៃដីសរុបរបស់កំពងផែ និងតំបន់សេដ្ធកិច្ចពិសេស និងទីតាំងភូមិសាស្ត្រកំពងផែ។
ជាលទ្ធផលបន្ទាប់ពីបញ្ចប់នៃការទស្សនកិច្ចសិក្សា និងការធ្វើបទបង្ហាញ គណៈប្រតិភូរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi ឧបរដ្ឋមន្ត្រីនៃទីស្តីការនៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ និងសហប្រតិបត្តិការ សម្រាប់ ការនាំចូលប្រេង និងឧស្ម័ន តាមផ្លូវទឹកសមុទ្រពីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់មកកម្ពុជា តាមរយៈកំពង់ផែអន្តរជាតិ Bintulu និងកំពង់ផែអន្តរជាតិពហុបំណងកំពត Kampot Multipurpose Port (KMP) ។
សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖
061 555 053 (KMP) / 061 555 163 (CN)
061 555 162 (KSEZ) / 061 555 163 (CN)
Email: info@kampotmultipurposeport.com
VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58)
JOIN US (@KampotPortGroup)
Website: (https://kampotportgroup.com/)