ផ្ទះ និងដី ប្រគល់ជូនអតីតយុទ្ធជន ៤០គ្រួសារ ក្នុងខេត្តបាត់ដំបង
ចុះផ្សាយ៖ ថ្ងៃទី ៣0 ខែ សីហា ឆ្នាំ ២០២៥
នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ អតីតយុទ្ធជន ៤០គ្រួសារ ទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីរស់នៅបង្កបង្កើនផល ចិញ្ចឹមជីវិតក្នុងគ្រាចូលនិវត្តន៍ ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា ផ្ដល់ជូនតាមរយៈអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កំពតផត។
ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ព្រមទាំង អ្នកឧកញ៉ា វិញ ហួរ បានផ្តល់កិត្តិយចូលរួមជាគណៈធិបតីក្នុងកម្មវិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀតផងដែរ។
សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖
061 555 053 (KMP) / 061 555 163 (CN)
061 555 162 (KSEZ) / 061 555 163 (CN)
Email: info@kampotmultipurposeport.com
VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58)
JOIN US (@KampotPortGroup)
Website: (https://kampotportgroup.com/)