ទីផ្សារមានសក្កានុពលខ្ពស់
. តិត្ថិភាពទីផ្សារទាប៖ កំពង់ផែកំពតផ្តល់ឱកាសដល់វិស័យដែលមិនទាន់មានតិត្ថិភាពខ្ពស់បើធៀបនឹងកំពង់ផែផ្សេងទៀតក្នុងប្រទេសកម្ពុជា។ វិធីនេះអនុញ្ញាតឱ្យអ្នកវិនិយោគមុនគេទទួលបានប្រយោជន៍ច្រើននៅក្នុងវិស័យឧស្សាហកម្មផ្សេងៗដូចជា វិស័យបច្ចេកវិទ្យា វិស័យសេវាកម្មហិរញ្ញវត្ថុ វិស័យសំណង់ វិស័យកសិកម្ម និងវប្បធម៌ និងវិស័យអចលនទ្រព្យ។
. កំណើនសេដ្ឋកិច្ចខ្ពស់៖ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន GDP ខ្ពស់ ក៏ដូចជាកំពង់ផែកំពត បានផ្តល់ទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់។
ទីតាំងវិនិយោគមានអំណោយផល
. ការវិនិយោគដ៏អំណោយផល៖ កំពង់ផែកំពតផ្តល់ទីតាំងដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគ រួមទាំងផ្តល់នូវពន្ធឈប់សម្រាករយៈពេលយូរ ការនាំចូលទំនិញវត្ថុធាតុដើមដោយមិនបង់ពន្ធ និងផលប្រយោជន៍ផ្សេងៗសម្រាប់ក្រុមហ៊ុនដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយជាពិសេសទៀតអ្នកវិនិយោគិននិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលផងដែរ។
. នីតិវិធីអាជីវកម្មសាមញ្ញ៖ ដំណើរការអាជីវកម្មនៅក្នុងកំពង់ផែកំពតមានលក្ខណ:ងាយស្រួលនិងមិនតម្រូវឱ្យមានច្បាប់ទម្លាប់ច្រើននោះឡើយ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ទីផ្សារការងារពលកម្មទាប
. តម្លៃពលកម្មទាប៖ តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពង់ផែកំពតជារួម មានតម្លៃសមរម្យនិងជាតំបន់ដ៏គួរឱ្យទាក់ទាញសម្រាប់ប្រភេទឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា ឧស្សាហកម្មកាត់ដេរ កសិកម្ម ទេសចរណ៍ សំណង់ និងបណ្តុំគ្រឿងអេឡិចត្រូនិច។
. កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត៖ ស្របពេលដែលប្រទេសកម្ពុជាសម្បូរទៅដោយប្រជាជនវ័យចំណាស់ កម្លាំងពលកម្មវ័យក្មេងក៏កំពុងរីកចម្រើនផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍ផ្អែកប្រជាសាស្ត្រនេះអាចផ្តល់ផលប្រយោជន៍ទៅដល់វិស័យឧស្សាហកម្មដែលមានតម្រូវការកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងអាចសម្របខ្លួននៅក្នុងកំពង់ផែកំពត។
ឱកាសវិស័យអចលនទ្រព្យ និងសំណង់
. សក្កានុពលកំណើនសេដ្ឋកិច្ចខ្ពស់៖ ទីផ្សារវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាសព្វថ្ងៃ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ និង ខេត្តផ្សេងៗទៀតដូចជា ខេត្តកំពតនិងខេត្តព្រះសីហនុ កំពុងលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យលំនៅដ្ឋាន ពាណិជ្ជកម្ម និងអចលនទ្រព្យឧស្សាហកម្ម។ បើទោះជាវិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនខ្ពស់ ទីផ្សារអចលនទ្រព្យនៅឯប្រទេសជិតខាងវិញគឺមានគម្លាត និងមានភាពប្រកួតប្រជែងខ្ពស់ជាង។
. តម្លៃដី និងអចលនទ្រព្យសមរម្យ៖ តម្លៃដី និងអចលនទ្រព្យនៅក្នុងកំពង់ផែកំពតមានតម្លៃទាបជាងជាងខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលផ្តល់ផលចំណេញលើការចំណាយលើអចលនទ្រព្យ។
វិនិយោគិន និងអ្នកអភិវឌ្ឍ
សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ច
. ទីផ្សារទេសចរណ៍កំពុងលូតលាស់៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមានដូចជាប្រាសាទអង្គរវត្ត និងទីកន្លែងកម្សាន្តជាច្រើនទៀតដូចជាឆ្នេរសមុទ្រដែលផ្តល់ឱកាសសម្រាប់ការវិនិយោគសណ្ឋាគារ ទេសចរណ៍ធម្មជាតិ និងសេវាកម្មពាក់ព័ន្ធនានា។ ដូច្នេះហើយ កំពង់ផែកំពតនៅតែជាសក្កានុពលខ្លាំងចំពោះទីផ្សារដែលកំពុងលូតលាស់នោះ។
. កំណើនចំនួនភ្ញៀវទេសចរ៖ ឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសកម្ពុជាកំពុងតែរីកចម្រើន បូកផ្សំជាមួយការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិជាប្រចាំឆ្នាំ។ និន្នាការនេះបានបង្ហាញពីឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មនៅតាមតំបន់ទេសចរណ៍។
ឱកាសកសិកម្ម និងកែច្នៃកសិផល
. ដីកសិកម្មសម្បូរបែប៖ ប្រទេសកម្ពុជាសម្បូរទៅដោយដីជីជាតិដែលងាយស្រួលបង្កបង្កើនផលកសិកម្ម។
. គោលនយោបាយគាំទ្ររដ្ឋាភិបាល៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រទៅលើការអភិវឌ្ឍវិស័យកសិកម្ម និងផ្តល់ការលើកទឹកចិត្តសម្រាប់ការវិនិយោគក្នុងវិស័យនេះ រួមទាំងដីសម្បទាន និងអត្ថប្រយោជន៍ពន្ធផ្សេង។
តំបន់សេដ្ឋកិច្ចពិសេសកំពត (KSEZ)
. ទីតាំងភូមិសាស្ត្រល្អ៖ តំបន់សេដ្ឋកិច្ចពិសេសកំពតមានទីតាំងនៅក្នុងកំពង់ផែកំពតផ្ទាល់ ដែលមានទីតាំងល្អនៅជិតផ្លូវពាណិជ្ជកម្មនិង ព្រំដែនសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍ទៅលើផ្នែកភស្តុភារសម្រាប់ឧស្សាហកម្មផ្នែកផ្តោតទៅលើការនាំចេញ។ បន្ថែមពីនេះទៀត តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌអំណោយផល និងអត្ថប្រយោជន៍ជាច្រើនទៅកាន់អ្នកវិនិយោគ។
. កាត់បន្ថយនិយ័តកម្ម៖ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៅក្នុងកំពង់ផែកំពត ជាធម្មតាកាត់បន្ថយភាពស្មុគស្មាញនៃការធ្វើឯកសារ ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគគ្រប់រូបមករៀបចំនិង ដំណើរការអាជីវកម្មរបស់គេ។
ការផលិត និងឱកាសនាំចេញ
. កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផ្តល់អាទិភាពទៅកាន់ផលិតផលរបស់ប្រទេសកម្ពុជាដោយមិនគិតពន្ធ។ កិច្ចព្រមព្រាងនេះផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគដែលកំពុងតែមានបំណងវិនិយោគនៅក្នុងកំពង់ផែកំពត។
. ពង្រីកមូលដ្ឋានឧស្សាហកម្ម៖ វិស័យផលិតកម្មនៅក្នុងកំពង់ផែកំពតកំពុងតែរីកចម្រើន ជាពិសេសលើផ្នែកកាត់ដេរ និងវាយនភណ្ឌ។ ប្រសិនបើអ្នកវិនិយោគនៅក្នុងកំពង់ផែកំពត អ្នកនឹងទទួលបានផលប្រយោជន៍ពិសេសៗជាច្រើនធៀបនឹងតំបន់នៅខាងក្រៅកំពង់ផែ។ បន្ថែមពីនេះ តម្លៃពលកម្ម ការលើកទឹកចិត្តចំពោះការវិនិយោគ ការទាញយកទីផ្សារដែលមានសក្តានុពល និងមានការគាំទ្រពីរាជរដ្ឋាភិបាល អាចធ្វើឱ្យកម្ពុជាជាចំណុចទាក់ទាញសម្រាប់អ្នកវិនិយោគដែលកំពុងតែស្វែងរកទីផ្សារដែលមានកំណើនខ្ពស់ នឹងអត្ថប្រយោជន៍នាំមុខគេនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ បើទោះជាយ៉ាងណា អ្នកវិនិយោគិនគួរតែដឹងអំពីពីបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាផងដែរ ដូចជាបែបបទប្បញ្ញត្តិស្មុគស្មាញ និង ការខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាហេតុត្រូវសម្រេចចិត្តឱ្យបានហ្មត់ចត់មុនពេលសម្រេចចិត្តវិនិយោគ។