
សារពីអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ
Kampot Port Co., Ltd
អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ គឺជាអ្នកដឹកនាំដ៏មានសក្តានុពលមួយរូបដែលបានជំរុញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈភាពច្នៃប្រឌិតខ្ពស់ និងការវិនិយោគបែបយុទ្ធសាស្ត្រនៅក្នុងវិស័យឧស្សាហកម្មដូចជា ស៊ីម៉ងត៍ ដែក និងបណ្ដាញអគ្គិសនី អ្នកឧកញ៉ាបណ្ឌិតកំពុងតែបង្កើតច្រកទ្វារវិនិយោគសម្រាប់ប្រទេសកម្ពុជាដើម្បីតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ។ មិនតែប៉ុណ្ណោះ ដោយបូកផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ច និងកម្លាំងពលកម្មប្រកួតប្រជែង ប្រទេសកម្ពុជាក៏មានសក្តានុពលក្នុងនាមជាទីផ្សារដែលកំពុងរីកចម្រើនខ្លាំងក្នុងតំបន់។ គំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ាបណ្ឌិត បាននឹងកំពុងតែត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់គ្នា។
ទិដ្ឋភាពទូទៅ
កំពង់ផែពហុបំណងកំពត (KMP)
ក្រុមហ៊ុនកំពតផតមានទីតាំងស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច ក្រុងបូកគោ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធកំពង់ផែពហុបំណងកំពត (KMP) និងតំបន់សេដ្ឋកិច្ចពិសេសកំពត (KSEZ) ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤។
កំពង់ផែពហុបំណងកំពត (KMP) បានក្លាយជាកំពង់ផែទឹកជ្រៅឯកជនដំបូងគេ ព្រមទាំងជាកំពង់ផែសមុទ្រជ្រៅទី២ និងជាកំពង់ផែអន្តរជាតិទី៣ សម្រាប់ដឹកជញ្ជូនកុងតឺន័រនៅកម្ពុជា ដែលមានបំពាក់នៅគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធកម្រិតស្ដង់ដារដែលត្រៀមជាស្រេចសម្រាប់ការនាំចូលនិងនាំចេញសម្រាប់ទំនិញប្រភេទកុងតឺន័រ និងទំនិញទូទៅ។ កំពង់ផែពហុបំណងកំពតជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិដែលអាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅ និងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់ឆ្នេរភាគខាងលិច និងខាងកើត និងតំបន់ផ្សេងទៀត។
តំបន់សេដ្ឋកិច្ចពិសេសកំពត (KSEZ) ជាទីតាំងដ៏មានសក្តានុពលដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ជាពិសេសទៅលើការលើកលែងពន្ធ សម្រួលដំណើរការបទប្បញ្ញត្តិ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រសើរ។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់កំពង់ផែពហុបំណងកំពត គឺដើម្បីក្លាយជាច្រកផ្លូវសមុទ្រឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ តភ្ជាប់ប្រទេសនានាជុំវិញពិភពលោកតាមរយៈការជួញដូរ ព្រមទាំងជំរុញភាពច្នៃប្រឌិត និងនិរន្តរភាពទៅកាន់ការគ្រប់គ្រងកំពង់ផែតាមរយៈសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបរបស់យើង។ យើងសង្ឃឹមថានឹងបង្កើតទីតាំងដែលប្រកបដោយប្រសិទ្ធភាព ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលទៅដល់ពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
ទស្សន:វិស័យ
កំពង់ផែពហុបំណង ជាកំពង់ផែឈានមុខគេក្នុងនាមជាអ្នកផ្តល់សេវាកម្មប្រតិបត្តិការកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។
គុណតម្លៃ
- ទីតាំងភូមិសាស្ត្រអំណោយផលល្អ ជិតគម្រោងព្រែកជីកហ្វូណនតេជោ
- រួមគ្នាជាធ្លុងមួយ
- សុចរិតភាព និងការគោរព
- ទំនុកចិត្ត និងភាពជាដៃគូ
- ក្រមសីលធម៌ និងសុជីវធម៌
- សេវាកម្មប្រកបដោយគុណភាពខ្ពស់
- និរន្តរភាព និងការលូតលាស់
ព័ត៍មានផែ
• ទទឹងអាងផ្លូវនាវាចរ : ១៧០ ម៉ែត្រ
• ទំហំដីដំណាក់កាលទី១ : ៤០.៥០ ហិកតា
• ជម្រៅស៊ីទឹក : ១០ ម៉ែត្រ
• ស្ពានផែ : ៤៥០ ម៉ែត្រ
• ចំណុះនាវា : ៣០,០០០ តោន
• ប្រវែងមុខកាត់ / ប្រវែងនាវា : ២៥ ម៉ែត្រ / ៣០០ ម៉ែត្
• ដងយោងលើស្ពានផែ : ៣ គ្រឿង
• សមត្ថភាព លើកដាក់:
o ទំនិញរាយ : ២,៥០០ តោន / ថ្ងៃ / គ្រឿង
o ទូរកុងតឺន័រ : ២០ ទូរ / ម៉ោង / គ្រឿង
• សមត្ថភាពស្តុកទូរកុងតឺន័រ : ៤០០,០០០ ទូរ / ឆ្នាំ
• ម៉ោងប្រតិបត្តិការ : ២៤ ម៉ោង / ៧ ថ្ងៃ
• សេវាកម្ម នាវាកណ្ណធារ ពេលយប់ : មាន
• ឃ្លាំង :
o ឃ្លាំងទី១ : ៨០ម៉ែត្រ x ២០ម៉ែត្រ = ១,៦០០ ម៉ែត្រការ៉េ
o ឃ្លាំងទី២ : ២២០ម៉ែត្រ x ៤០ម៉ែត្រ = ៨,៨០០ ម៉ែត្រការ៉េ
• ទីលានចំហរ : ១៥០ម៉ែត្រ x ២០០ម៉ែត្រ = ៣០,០០០ ម៉ែត្រការ៉េ