ខ្ញុំកំពុងស្វែងរក

ចាប់ផ្តើម

ចំណុចសំខាន់ៗ​នៃកំពង់ផែ

បទពិសោធ ក្នុងប្រតិបត្តិការកំពង់ផែ (ឆ្នាំ)
+
នាវាចូលចត
.2+
លាន(តោន) ទំនិញសរុប
+
កុងតឺន័រសរុប (TEU)

សេចក្តីជូនដំណឹងស្តីពីការតម្រូវឲ្យកញ្ចប់ទំនិញមានបិតស្លាកព័ត៌មានទំនិញ

សេចក្តីជូនដំណឹងស្តីពីការតម្រូវឲ្យកញ្ចប់ទំនិញមានបិតស្លាកព័ត៌មានទំនិញ ចុះផ្សាយ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ អតិថិជនជាទីគោរព, កំពង់ផែពហុបំណងកំពត (KMP) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកចំពោះសេវាកម្មរបស់យើង។ ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម និងភាពជឿជាក់សម្រាប់លោកអ្នក យើងខ្ញុំសូមជម្រាបជូនថា ទំនិញដែលនាំចូល និងនាំចេញតាមរយៈ KMP តម្រូវឱ្យបិទស្លាកព័ត៌មានទំនិញជាចាំបាច់លើកញ្ចប់ទាំងអស់របស់ទំនិញដូចខាងក្រោម៖​ ឈ្មោះអ្នកនំាចេញ​​ ឈ្មោះម្ចាស់ទំនិញ លេខ​ BILL OF LADING ឈ្មោះនាវា/លេខជើងកប៉ាល់​ ឈ្មោះទំនិញ កំណត់សម្គាល់/ព័ត៌មានផ្សេងទៀត (បើមាន) ទំនិញទាំងអស់នឹងត្រូវបានត្រួតពិនិត្យស្លាកព័ត៌មានទំនិញដោយប្រុងប្រយ័ត្ន។ចំពោះទំនិញដែលគ្មានស្លាកសម្គាល់ក្រុមការងារផ្នែកទំនាក់ទំនងអតិជននឹងធ្វើការទាក់ទងទៅកាន់អតិថិជនដើម្បីបញ្ជាក់ព័ត៌មានទំនិញ និងចេញលិខិតបញ្ជាក់ពីការទទួលខុសត្រូវលើការបញ្ជូនទំនិញត្រលប់មកវិញ ក្នុងករណីច្រឡំទំនិញណាមួយជាបន្ទុករបស់អតិថិជន។ ចំណាំ៖ ការតម្រូវឲ្យបិតស្លាកព័ត៌មានទំនិញ គឺជាតម្រូវការចាំបាច់ និង ផ្តើមអនុវត្តភ្លាមៗ​ ថ្លៃត្រួតពិនិត្យទំនិញដែលគ្មានស្លាកព័ត៌មានទំនិញគឺ USD ២៥០.០០ /BL និង USD​ ១.០០​ /TON​ (ដោយពុំទាន់រាប់បញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%) ដែលការគិតប្រាក់នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦។​ សេចក្តីដូចបានជម្រាបជូនខាងលើ សូមអតិថិជនជាទីគោរពទាំងអស់ជ្រាបជាព័ត៌មាន។  ជាថ្មីម្តងទៀត      យើងខ្ញុំសូមថ្លែងអំណរគុណនិងសូមជូនពរលោកអ្នកឲ្យមានសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។ ទាញយក PDF ទីនេះ សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖ 061 555 053 (KMP) / 061 555 163 (CN) 061 555 162 (KSEZ) / 061 555 163 (CN) Email: info@kampotmultipurposeport.com VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58) JOIN US (@KampotPortGroup) Website: (https://kampotportgroup.com/)
អានបន្ថែម

សេចក្តីជូនដំណឹងស្តីពីការបន្តអនុគ្រោះថ្លៃសេវាកម្មច្រកទ្វារ

សេចក្តីជូនដំណឹងស្តីពីការបន្តអនុគ្រោះថ្លៃសេវាកម្មច្រកទ្វារ ចុះផ្សាយ៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីថ្លែងអំណរគុណ និងចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនជូនដល់អតិថិជន កំពង់ផែពហុបំណងកំពត សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា កំពង់ផែពហុបំណងកំពត បានសម្រេចបន្តការអនុគ្រោះដោយមិនគិតថ្លៃសេវាកម្មច្រកទ្វារចេញចូល រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាជ្រាបជាព័ត៍មាន។ កំពង់ផែពហុបំណងកំពត សូមថ្លែងអំណរគុណ និងជូនពរដល់អតិថិជនទាំងអស់ជួបតែសំណាងល្អ និងជោគជ័យ គ្រប់ភារកិច្ច។ ទាញយក PDF ទីនេះ សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖ 061 555 053 (KMP) / 061 555 163 (CN) 061 555 162 (KSEZ) / 061 555 163 (CN) Email: info@kampotmultipurposeport.com VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58) JOIN US (@KampotPortGroup) Website: (https://kampotportgroup.com/)
អានបន្ថែម

សេចក្តីជូនដំណឹងអំពីការធ្វើបច្ចុប្បភាពតារាងតម្លៃថ្មីនៅកំពង់ផែពហុបំណងកំពត

សេចក្តីជូនដំណឹងអំពីការធ្វើបច្ចុប្បភាពតារាងតម្លៃថ្មីនៅកំពង់ផែពហុបំណងកំពត ចុះផ្សាយ៖ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ចុចទីនេះ សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖ 061 555 053 (KMP) / 061 555 163 (CN) 061 555 162 (KSEZ) / 061 555 163 (CN) Email: info@kampotmultipurposeport.com VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58) JOIN US (@KampotPortGroup) Website: (https://kampotportgroup.com/)
អានបន្ថែម

ការលើកលែងថ្លៃច្រកទ្វារ

ការលើកលែងថ្លៃច្រកទ្វារ ចុះផ្សាយ៖ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ចុចទីនេះ សម្រាប់ព័ត៌មានផ្សេងៗសូមទាកទងមក៖ 061 555 053 (KMP) / 061 555 163 (CN) 061 555 162 (KSEZ) / 061 555 163 (CN) Email: info@kampotmultipurposeport.com VISIT US (https://maps.app.goo.gl/pbyrA3Y3JVn6R7B58) JOIN US (@KampotPortGroup) Website: (https://kampotportgroup.com/)
អានបន្ថែម

លក្ខណៈពិសេសនៃតំបន់សេដ្ឋកិច្ចពិសេសកំពត

តំបន់សេដ្ឋកិច្ចពិសេសកំពត (KSEZ) ដែលមានទីតាំងនៅកំពង់ផែពហុបំណងកំពតផ្ទាល់ ផ្ដល់ជូននូវផលប្រយោជន៍ផ្នែកភស្តុភារ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗ ដែលនេះផ្តល់ភាពទាក់ទាញសម្រាប់ប្រភេទអាជីវកម្មក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ផលិតកម្ម និងការចែកចាយ។ អត្ថប្រយោជន៍ទាំងអស់នេះបានជួយទៅដល់ការបង្កើនការប្រកួតប្រជែង សន្សំសំចៃការចំណាយ និងឱកាសកំណើនយូរអង្វែង។

អត្ថប្រយោជន៍ អាចត្រូវបានសង្ខេបដូចខាងក្រោម:

  • សេវាច្រកចេញ-ចូលតែមួយនៅនឹងកន្លែង
  • ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គិសនី ដែលមានទំនុកចិត្តនិងតម្លៃសមរម្យ
  • ពង្រឹងប្រសិទ្ធភាពផ្នែកភស្តុភារ
  • សន្សំសំចៃការចំណាយ
  • សន្សំសំចៃពេលវេលា
  • បង្កើនការប្រកួតប្រជែង
  • និរន្តរភាព និងភាពច្នៃប្រឌិត
  • ការលើកទឹកចិត្តទៅលើផ្នែកផ្សេងៗទៀត។
អានបន្ថែម
LogoKP

កំពង់ផែពហុបំណងកំពត (KMP)

ព័ត៌មានកំពង់ផែ

កំពង់ផែពហុបំណងកំពត ផ្តល់នូវទិដ្ឋភាពទូទៅនៃឋបនីយភណ្ឌ សេវាកម្ម និងនីតិវិធីប្រតិបត្តិការរបស់កំពង់ផែ ដែលធានាទៅលើការដឹកទំនិញប្រកបដោយប្រសិទ្ធភាព និងរលូន។

– ទទឹងឃ្លងនាវា៖ ១៧០ម
– ទំហំដីដំណាក់កាលទី១៖ ៤០,៥០ហិកតា
– ជម្រៅទឹក ១០ម
– ស្ពានផែប្រវែង ៤៥០ម

អានបន្ថែម

សេវាកម្ម

កំពង់ផែពហុបំណងកំពត (KMP) គឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែ ដែលផ្តល់សេវាកម្ម ដូចជា , ​​សេវាកម្មនាវាចរកណ្ណធា,​ សេវាកម្មផ្ទេរផ្ទុក លើកដាក់ ទំនិញចេញ-ចូល,​សេវាកម្មលើកដាក់,​ សេវាកម្ម ស្តុក និងថែរក្សាទំនិញ។

សេវាកម្មនាវាកណ្ណធារ

អានបន្ថែម

សេវាកម្មផ្ទេរផ្ទុក លើកដាក់ ទំនិញចេញ-ចូល

អានបន្ថែម

សេវាកម្មលើកដាក់ទំនិញគ្រប់ប្រភេទ

អានបន្ថែម

សេវាកម្ម ស្តុក និងថែរក្សាទំនិញ

អានបន្ថែម

ផលប័ត្រអាជីវកម្ម

ដៃគូស្នូលរបស់យើង